ទីបំផុតខ្សែប្រយុទ្ធ Mario Balotelli បានបង្ហាញខ្លួនលើកដំបូង​ឲ្យក្រុមជម្រើស អុីតាលី ម្ចាស់ជើងឯក Euro 2020 សារជាថ្មី នាល្ងាចថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០២២​ ក្រោយខកខានតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។

លោក Roberto Mancini បានសម្រេចចិត្តកោះហៅ Super Mario ដោយសារតែខ្សែប្រយុទ្ធវ័យក្មេង Federico Chiesa បានរងរបួសសរសៃពួរខាងមុខ (ACL) នៅក្នុងជំនួបទល់នឹង AS Roma ដូច្នេះវាគឺជាឱកាសសម្រាប់ Balotelli ក្នុងការបង្ហាញស្នាដៃជូនជាតិ។

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ធ្លាប់​​ជា​សមាជិក​ក្រុម ​Inter Milan,​ Man City,​ AC Milan, Liverpool, Nice, Marseille, Brescia, Monza និង​ Adana Demirspor ខណ:ក្រុមជម្រើសជាតិអុីតាលី Balotelli ​ធ្លាប់ជាប់តាំងពីឈុត U21 និង ឈុតធំ ចាប់តាំពីឆ្នាំ ២០០៨/១៨៕

សកម្មភាព​​ហ្វឹកហាត់​ខ្លះៗ​​របស់​កីឡាករ Mario Balotelli ដែល​ក្លិបជម្រើសជាតិអុីតាលីបង្ហោះ​
Telegram-Troryorng
Share.