កីឡាករ Robert Lopez Mendy បាន​ចាកចេញ​ពី​ក្លិប​ព្រះខ័នរាជស្វាយរៀង របស់​កម្ពុជា កាល​ពី​ចុងខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ខណៈ​ពេល​នេះ​​ក្លិប Kaya-Illoilo សមាជិក​ពានរង្វាន់​លីគ​កំពូលហ្វីលីពីន​ Philippines Football League ក៏បានប្រកាសអំពីការវិលត្រលប់របស់ Mendy ដើម្បី​ត្រៀមខ្លួន​សម្រាប់រដូវកាល​ឆ្នាំ​ ២០២២ ខាងមុខនេះ។

កីឡាករជនជាតិសេណេហ្គាល់ វ័យ៣៤ឆ្នាំ រូបនេះធ្លាប់ជាអតីតកីឡាករធ្លាប់លេងនៅលីគកំពូលហ្វីលីពីនជាមួយក្រុមដូចជា៖ Green Archers United, Kaya-Illoilo, UiTM FC និង Ceres Negros មុនផ្លាស់ទៅកាន់ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំមុន៕

Telegram-Troryorng
Share.