បន្ទាយមានជ័យ៖ សំណង់តូប១៤តូបសង់គ្មានច្បាប់អនុញ្ញាតិ សង់រំលោភលើដីចំណីផ្លូវ នៅខាងជើងផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវអាជ្ញាធរបញ្ជាឲ្យរុះរើចេញវិញ ជាបន្ទា ន់។

រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានចុះបាញ់ថ្នាំតម្រូវ ម្ចាស់ តូបលក់ដូរ ដែលបានសាងសង់តូបលក់ដូររំលោភលើដីចំណីផ្លូវ និងគ្មានច្បាប់អនុញ្ញាត រួមទាំងផ្គើនទៅសេចក្តីណែ នាំ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ឲ្យរុះរើចេញ។

សំណង់ខាងលើសាងសង់បានប្រមាណ៩០ភាគរយហើយ និងមានអាជីវករចូលលក់ជាបណ្តើរៗហើយ ដែលការ សាងសង់ដំបូងនោះ អាជ្ញាធរក៏បានចុះទៅណែនាំ និងឲ្យធ្វើការផ្អាកផងដែរ តែម្ចាស់សំណង់ផ្គើន ទៅសេចក្តីណែ នាំរបស់អាជ្ញាធរ។

តាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បានណែនាំដល់តំណាងម្ចាស់តូបឲ្យធ្វើកិច្ចសន្យា ផ្តិតមេដៃ រុះរើតូបដែលចូលដីចំណីផ្លូវចេញវិញ ក្នុងគោលបំណងទប់ស្កាត់សំណង់គ្មានច្បាប់អនុញ្ញាត ការ ពារសណ្តាប់ធ្នាប់សារណៈ និងរក្សាសោភ័ណ្ឌភាពក្រុង រួមទាំងតម្រូវឲ្យម្ចាស់សំណង់បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋានតាមនីតិវិធីច្បាប់ជាមុនសិន ។

ទោះបីជាយ៉ាងណា លោក កែវ តារារស្មី បញ្ជាក់ថា បើម្ចាស់សំណង់នៅតែបន្តផ្គើន និងសុំគោ លការណ៍ពីព្រះរាជអាជ្ញា អនុវត្តច្បាប់រុះរើ៕

អត្ថបទ៖ ប៉ោយប៉ែត

Telegram-Troryorng
Share.