ចំនួនអ្នកស្លា.ប់ដោយសារខ្យល់ព្យុះត្រូពិក អាណា នៅប្រទេសចំនួន ៣ នៅទ្វីបអាហ្រ្វិកខាងត្បូងកើនឡើងដល់ចំនួន ជាង ៧០នាក់ ខណៈដែលក្រុមជួយសង្រ្គោះកំពុងតែខិតខំស្ដារហេដ្ឋារចនាសម្ព័ន្ធ និង បន្ដជួយសង្រ្គោះជនរងគ្រោះរាប់ម៉ឺននាក់ទៀត។

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍មាន ខ្យល់ និង ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបោកបក់មកកាន់ប្រទេសម៉ាដាហ្កាស្កា មុនពេលបោកបក់ទៅដល់ប្រទេសម៉ូសំប៊ិក និង ម៉ាឡាវី ដែលបណ្ដាលឲ្យមានការខូចខាត និង សម្លា.ប់មនុស្សជាច្រើននាក់។

ក្រុមជួយសង្រ្គោះ និង អាជ្ញាធរទូទាំងប្រទេសទាំង៣ នៅទ្វីបអាហ្វ្រិកខាងត្បូង កំពុងតែធ្វើការវាយតម្លៃពីទំហំនៃការខូចខាតដោយសារគ្រោះធម្មជាតិនេះ ដោយប្រទេសទាំង ៣បានរាយការណ៍អំពី ចំនួនអ្នកស្លា.ប់ផងដែរ។

ប្រទេសម៉ាដាហ្កាស្កាបានរាយការណ៍ថាមានអ្នកស្លា.ប់ចំនួន ៤១នាក់ ដោយ ១៨នាក់ទៀតស្លា.ប់នៅប្រទេសម៉ូសំប៊ិក និង ១១នាក់ទៀតរាយការណ៍ថាស្លា.ប់ក្នុងប្រទេសម៉ាឡាវី។ ព្យុះត្រូពិកនេះក៏បានបោកបក់ឆ្លងកាត់ប្រទេសហ្ស៊ីមបាវ៉េដែរ ប៉ុន្ដែមិនត្រូវបានរាយការណ៍អំពីចំនួនអ្នកស្លា.ប់នោះទេ។

ប្រទេសទាំង ៣នេះ បានរងគ្រោះដោយសារខ្យល់ព្យុះនេះខ្លាំងបំផុត ដោយផ្ទះរាប់ម៉ឺនខ្នងបានខូចខាតទាំងស្រុង និង ស្រុក ក្រុង ជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ហើយថែមទាំងធ្វើឲ្យបាក់សង្កត់លើមនុស្ស និងសត្វ ជាច្រើននាក់ទៀតផង។

ជារៀងរាល់ឆ្នាំប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូងនេះ តែងតែទទួលរងនូវឥទ្ធិពលកំលាំងខ្យល់ព្យុះដ៏អាក្រក់បែបនេះម្ដងហើយម្ដងទៀត៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.