យោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថាលោក Keisuke Honda នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022​ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

ក្រៅពីនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជេញបញ្ជីរាយនាមកីឡាករ ៧៤នាក់ សម្រាប់ការធ្វើតេស្តដំណាក់កាលទី១ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២៖
– បឹងកេត ៩នាក់
– ព្រៃវែង ៨នាក់
– វិសាខា ៧នាក់
– កងយោធពលខេមរភូមិន្ទ ៦នាក់
– ព្រះខ័នរាជស្វាយរៀង ៦នាក់
– ភ្នំពេញក្រោន ៦នាក់
– អង្គរថាយហ្គឺរ ៥នាក់
– អគ្គិសនីកម្ពុជា ៤នាក់
– គិរីវង់សុខសែនជ័យ ៤នាក់
– យុវជនបាទី ៣នាក់
– ISI ដង្គោរសែនជ័យ ២នាក់
– ណាហ្គាវើលដ៍ ២នាក់
– នគរបាលជាតិ ២នាក់
– សូលទីឡូ ២នាក់
– ត្បូងឃ្មុំ ២នាក់
– សៀមរាប ២នាក់
– កោះកុង ២នាក់
– អាសុីអឺរ៉ុប ២នាក់៕

Telegram-Troryorng
Share.