ភ្នំពេញ ៖ យុវជនម្នាក់បានស្លា.ប់យ៉ាងអាណោចអធ័ម ដោយសារទ្វាររមូរធ្លាក់សង្កត់ គាបជាប់ក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅឃ្លាំងមួយកន្លែង តាមផ្លូវលំ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះបានឈ្មោះ គៀន ចាន់រ៉ា ហៅ គឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករឃ្លាំង មានទីលំនៅ កន្លែងកើតហេតុ ។

យោងតាមការបំភ្លឺពីបុរសឈ្មោះ មីន សុខខេង អាយុ២២ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរបស់ ជនរងគ្រោះ មុខរបរ កម្មករ និងស្នាក់នៅជាមួយគ្នា បានឲ្យដឹងថា ឃ្លាំងខាងលើមានកម្មករ ស្នាក់នៅ៤នាក់។មុនកើតហេតុ នៅព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបាន ប្រាប់ថា សុំទៅដេកនៅផ្ទះបងម្នាក់ទៀត នៅក្នុងភូមិក្បែរនោះដែរ ហើយក៏ដើរចាកចេញ ទៅបាត់ នៅសល់គ្នា៣នាក់ បិទទ្វាររបង បិទទ្វារឃ្លាំងដេក រហូតដល់វេលាម៉ោង៦និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា នេះងើបឡើង ដើរទៅបើកទ្វារ ស្រាប់តែប្រទះឃើញប្អូនប្រុស (សព) ត្រូវបានទ្វាររមូសង្កត់គាបកជាប់ ស្លាប់មិនដឹងតាំងពីពេលណា ។

ក្រោយពីប្រទះឃើញជនរងគ្រោះស្លាប់ គេក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ជំនាញ គ្រូពេទ្យ ចុះទៅពិនិត្យ ឃើញថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ទ្វាររមូរសង្កត់គាបក រួចប្រគល់សព ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តតិក្ខប្បញ្ញោ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.