ក្លិបបាល់ទាត់បិសាច​ក្រហម Man United បានដក​រូបភាព និង​ទំនិញទាំងអស់ឲ្យតែទាក់ទងជាមួយ Greenwood ចេញពីវេបសាយផ្លូវការរបស់ក្លិប ក្រោយផ្ទុះរឿងរ៉ាវហិង្សាទៅលើមិត្តស្រី Harriet Robson កាលពីថៃ្ងអាទិត្យកន្លងទៅ។

រឿងហេតុកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅពេលដែលម្ចាស់គណនី Instagram ឈ្មោះថា Hasrobson មិត្តស្រីរបស់ខ្សែរប្រយុទ្ធ Mason Greenwood បានបង្ហោះរូបភាព និងវីដេអូ៖ អំពីស្នាមជាំលើដងខ្លួន ព្រមទាំងមានឈាមហូរតាមមាត់ទៀតផង ដោយបញ្ជាក់ច្បាស់ៗថាជាស្នាដៃរបស់ Greenwood ទាំងអស់។

បច្ចុប្បន្នក្លិប Man United បានចេញសេចក្ដីថ្លែងការណ៍​ ជុំវិញបញ្ហាដូចខាងលើថា៖«Mason Greenwood ​មិនអាច​វិលត្រលប់​មក​ហ្វឹកហាត់ ឬ​លេង​ការ​ប្រកួតផ្លូវការវិញបានឡើយ ពោលគឺត្រូវរង់ចាំរហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​ទៀត»។ ខណ:ក្រុមហ៊ុនលក់សម្ភារ​កីឡា​ Nike និង TeamViwer ក៏បានធ្វើការផ្អាកការផ្សព្វផ្សាយជាមួយ Greenwood បណ្តោះអាសន្នផងដែរ៕

Telegram-Troryorng
Share.