ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលមិនស្រួលខ្លួន មិនហ៊ានឈប់សម្រាក ក៏សម្រេច ទៅយាម រោងចក្រ ទោះជាអ្នករួមការងារជួយទាំងកោសខ្យល់ឲ្យយ៉ាងណាក្តី បែជាស្លាប់បាត់នៅក្នុង ប៉ុស្តិ៍យាម កាលពីរំលងអធ្រាត្រចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នៅរោងចក្រវ៉ាស៊ីងព្រីន ខូអិលធីឌី ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រហូត ដល់ព្រឹកឡើងទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះមានឈ្មោះ អឿន សំអង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន ឯកជន P-L ស្នាក់នៅជាបងប្អូន ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅឯខ្មែរកម្ពុជាក្រោម ។

តាមការបំភ្លឺពីបុរសឈ្មោះ ឈឹម បូផាន់ អាយុ២៣ឆ្នាំ ជាសន្តិសុខរួមការងារ ស្នាក់នៅ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះកើតមានអាការមិនស្រួលខ្លួន បានពឹងឲ្យគាត់ជួយកោស ខ្យល់។ លុះកោសខ្យល់ឲ្យគាត់ហើយ ក៏ទៅយាមបាត់ទៅ ជនរងគ្រោះដេកនៅក្នុងប៉ុស្តិ៍យាម មុខច្រកចូលរោងចក្រ រហូតដល់កណ្តាលអធ្រាត្រ ចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដើរទៅ មើល បំណងសួរពីសុខភាព បែរជាប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ ទើបប្រាប់ អ្នករួម ការងារ សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ រហូតដល់ព្រឹកឡើងថ្ងៃដដែល ទើប រាយការណ៍ ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ ។

ករណីខាងលើ សាច់ញាតិ ក្រុមគ្រួសារ របស់ជនរងគ្រោះ មិនប្តឹងផ្តល់អ្វីឡើយ ស្នើសុំឲ្យ សមត្ថកិច្ចជួយធ្វើឯកសារ ដើម្បីដឹកសពយកទៅធ្វើបុណ្យនៅវត្តគោកបញ្ជាន់តាមប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.