បាត់ដំបង៖ បើកបររថយន្តលឿនមិនប្រយ័ត្នបាត់ការគ្រប់គ្រងរ៉េចង្កូតក្រឡាប់សង្កត់លើអ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សចំនួនពីរនាក់ភ្លាមៗ។

នគរបាលជំនាញបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ត្រង់ចុះណុចផ្លូវជាតិលេខ ៥៧B ក្នុងក្រុមទី ៣៣ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ហេតុការណ៍ខាងលើបានបណ្តាលយុវជនជនរងគ្រោះជាអ្នកបើកបរម៉ូតូចំនួនពីរនាក់បានស្លាប់នៅក្នុងថ្លុកឈាមភ្លា មៗ។ ជនរងគ្រោះស្លាប់ឈ្មោះធឿន ប៊ុនយ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ រស់ក្នុងនៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះបិត ចិន្តា ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេលដូចគ្នា បើកបរម៉ូតូម៉ាកម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង ១AE-៧៦៧៨។

ចំណែកភាគីខាងអ្នកបើករបររថយន្ត មានឈ្មោះខិត សុភ័ណ្ឌ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ក្រោយកើតហេតុបានគេចខ្លួនបាត់ ក្នុងហេតុការណ៍បានបើកបររថយន្តធុនតូចម៉ាកនីសាន់ ហ្វ្រ នធា( NISSAN FRONTIER ) ពណ៍ស ស៊េរី ២០០៦ ពាក់ផ្លាកលេខបាត់ដំបង ២C-១៤៤៦។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា ឆ្លងតាមការពិនិត្យនៅទីតាំងកើតហេតុបញ្ជាក់ថាមុនពេលកើតហេតុរថយន្តបង្កបានធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុបានរ៉េចង្កូតនាំឲ្យក្រឡាប់ទៅលើម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយបណ្តាលស្លាប់នៅនឹងកន្លែងតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.