យោង​តាម​សារព័ត៌មាន​ allkpop បាន​ផ្សាយ​ឱ្យ​ដឹង​ថា​​បទ​ចម្រៀង​ Blackpink កំពុង​បន្ត​​ឡើង​ខ្ពស់​ជា​បន្ត​បន្ទាប់​នៅ​លើ​ Youtube ដោយ​បទ​​នេះ​បាន​ក្លាយ​ជា​បទ​ទីមួយ​ដែល​មាន​ចំនួន​ទស្សនា​ខ្ពស់​លើ​ Youtube បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ បទចម្រៀង​ «DDU-DU DDU-DU» របស់​ក្រុម​ចម្រៀង​ Blackpink ដែល​ស្ថិត​ក្នុង​ mini-album «Square Up» ​មាន​ចំនួន​ទស្សនា​លើស​ពី​១.៨​ពាន់​លាន​ដង​នៅ​លើ​ Youtube គឺ​​​ជា​បទ​ទីមួយ​ដែល​ក្រុម​នេះ​សម្រេច​បាន​នូវ​លទ្ធផល​​យ៉ាង​ត្រចះត្រចង់​ដូច្នេះ​។

Blackpink ទីបំផុត​អាច​សម្រេច​បាន​នូវ​លទ្ធផល​មួយ​យ៉ាង​ធំធេង​ក្រោយ​ពី​បទ​ចម្រៀង​ខាង​លើ​នេះ​បាន​បញ្ចេញ​លើ​ Youtube កាល​ពី​៣​ឆ្នាំ​និង​៧​ខែ​មុន​​ពោល​គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​។

«DDU-DU DDU-DU» នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ទីមួយ​ជា​បទ​ចម្រៀង​ដែល​មាន​ចំនួន​ទស្សនា​ច្រើន​បំផុត​ឈ្នះ​បទ​ចម្រៀង​របស់​តារា​ K-pop ដទៃ​ទៀត​ ហើយ​បទ​នេះ​គឺ​ជា​បទ​ចម្រៀង​ទីពីរ​របស់​កូរ៉េ​ដែល​មាន​ចំនួន​ទស្សនា​លំដាប់​​ទីពីរ​តាម​ពី​ក្រោម​បទ​ «Gangnam Style» របស់​តារា​ចម្រៀង​ PSY៕

សូម​អបអរ​សាទរ​ក្រុម​ Blackpink!

Telegram-Troryorng
Share.