ខែកុម្ភៈ ត្រូវបានគេឱ្យអត្ថន័យថា ជាខែដែលពេញដោយសេចក្ដីស្រឡាញ់ ពិភពលោកប្រែជាស៊ីជម្ពូ។ ចំថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២២ ( 2.2.2022 ) អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះជាហូរហែ ពីការសុំបំណងប្រាថ្នាផ្សេងៗ តែដោយឡែក តារាសម្ដែង សន ពិសិដ្ឋ បានបង្ហោះរូបភាពប្លែកភ្នែក រហូតធ្វើ​ឱ្យហ្វេននារីៗដាច់ផ្ងារតែម្ដង។

សន ពិសិដ្ឋ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ គឺមានបានផ្លាស់ប្ដូររូបលោកជាច្រើនរឿង។ ចំថ្ងៃពិសេសនេះ ( 2.2.2022 ) តារាប្រុសដែលធ្លាប់តែលេងសាច់ដុំរូបនេះ បានបង្ហោះរូបភាពតែងខ្លួនជាមនុស្សស្រី ឈរកាច់ឫកកាច់រាង ឃើញហើយហួសចិត្តតែម្ដង។

តាមធម្មតា លោក សន ពិសិដ្ឋ តែងតែសម្ញែងរូបភាពបង្ហាញសាច់ដុំដ៏ស្រស់សង្ហារបស់លោក ដើម្បីបង្ហាញពីការមិនបោះបង់ចោលនូវទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ ក្នុងការទទួលបានសុខភាពល្អទាំងផ្លូវចិត្ត និងរូបរាងកាយខាងក្រៅ។ លោកតែងតែលើកឡើងនៅលើហ្វេសប៊ុកថា អត្តសញ្ញាណរបស់លោកគឺសាច់ដុំ បើមិនមានសាច់ដុំទេ នោះមិនមែនជា សន ពិសិដ្ឋ ឡើយ។ ចុះហេតុអ្វីបានជាឆ្នាំ២០២២ផ្លាស់ប្ដូរលោកទៅជាបែបនេះ? ឬគ្រាន់តែជាលេងសើចដាស់អារម្មណ៍អ្នកគាំទ្រ ឬក៏យ៉ាងណា?

Telegram-Troryorng
Share.