សពជនរងគ្រោះ១គ្រួសារដែលមានគ្នា៥នាក់ត្រូវគេប្រទះឃើញស្លាប់នៅក្នុងមួយ ស្ថិតនៅក្នុង ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចមូលដ្ឋានខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យជាបឋមថា ជាករណីឃាតកម្ម ខណៈដែលព័ត៌មានលំអិតនៅមិនទាន់ដឹងនៅឡើយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ ក្នុងចំណោមជនរងគ្រោះទាំង៦នាក់ នោះ សមត្ថកិច្ចបានរកឃើញក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ នៅមានជីវិតនៅឡើយ ហើយបាននាំ យកមកសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២២នេះ។ជនរងគ្រោះគឺជាគ្រួសារជនជាតិភាគតិចព្នង ក្នុងនោះ ស្លាប់៥នាក់ និងរបួសធ្ងន់ម្នាក់៕

Share.