ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសតែងតាំងលោក Oriol Segura ក្នុងនាមជាគ្រូជំនួយថ្មី នាព្រឹកថ្ងៃទី២៧ ខែមករា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Cambodian Premier League រដូវកាល ២០២២។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ រូបនេះសម្រេចចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ អង្គរថាយហ្គឺរ​ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីដឹកនាំក្រុមអស់រយ:ពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៧-២០២១ សរុប​១០០​ប្រកួតគត់។

បច្ចុប្បន្នក្លិប​ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បាននាំចូលកីឡាករ Takashi Odawara, Marcus Haber Warren, Mizuno Hikaru និង ឡុង ភារ៉ាត់ ក៏ដូចជាការវិលត្រលប់របស់ អោម ឧត្តម​ និង សំអឿន ពិដោរ ក្រោយផុតកុងត្រាខ្ចីជើង៕

Telegram-Troryorng

Share.