បុរសជនជាតិប្រេស៊ីលម្នាក់ស្លា.ប់ បន្ទាប់ពីសត្វគោមួយក្បាលធ្លាក់ពីលើដំបូលផ្ទះរបស់គាត់ ហើយសង្កត់ពីលើខណៈដែលគាត់កំពុងតែគេងនៅលើគ្រែក្នុងផ្ទះ។

លោក ចូវ ម៉ារៀ ឌឹ ស៊ូហ្សា អាយុ ៤៥ឆ្នាំ គឺជាបុរសដ៏អភ័ព្វម្នាក់ដែលស្លាប់ ដោយសារតែគោធ្លាក់មកសង្កត់ទាំងមិនដឹងខ្លួនពេលដែលកំពុងតែគេងលក់នៅលើគ្រែក្នុងផ្ទះ​ នៅតំបន់ ការ៉ាទីនហ្កា (Caratinga) ភាគអាគ្នេយ៍ប្រទេស ប្រេស៊ីល។ ហេតុការណ៍នេះបានធ្វើឲ្យមនុស្សភាគច្រើនជឿថា វាបានរត់ចេញពីកសិដ្ឋានក្បែរនោះ ហើយរត់ឡើងទៅលើដំបូលផ្ទះរបស់បុរសរងគ្រោះដែលស្ថិតនៅលើជម្រាលភ្នំ។​

ក្រោយហេតុការណ៍នេះកើតឡើងក្រុមអ្នកជួយសង្រ្គោះ និង អ្នកជិតខាង បាននាំលោក ស៊ូហ្សា ទៅមន្ទីរពេទ្យ ដោយពេលនោះលោកគ្រាន់តែមានរបួសបន្តិចបន្ទួចប៉ុណ្ណោះ ហើយអាចនិយាយស្ដីជាធម្មតា ប៉ុន្ដែក្រោយមក ១ថ្ងៃបុរសម្នាក់នេះ ត្រូវបានរាយការណ៍ថា ស្លាប់ ដោយសារតែគ្រាំក្នុងធ្ងន់ធ្ងរពេក។

តំបន់ ការ៉ាទីនហ្កា (Caratinga) ជាតំបន់ដែលមានប្រពៃណីតាំងពីបុរាណ អំពីការចិញ្ចឹមគោដើម្បីយកទឹកដោះគោស្រស់ៗ ហើយករណីដែលសត្វគោធ្លាក់សង្កត់ពីលើដំបូលផ្ទះបែបនេះ តែងកើតមានឡើងជាញឹកញាប់ដោយសារតែផ្ទះប្រជាជននៅតំបន់នេះភាគច្រើន សង់តាមជម្រាលភ្នំ ដែលធ្វើឲ្យគោអាចដើរឡើងទៅបានយ៉ាងងាយ៕

ប្រភព៖ Mail Online

Telegram-Troryorng
Share.