កំពង់ចាម ៖ ផ្ទះឈើមួយខ្នង ខណៈដែលម្ចាស់បិទប៉ារ៉ែត ផ្តាច់ចរន្តភ្លើង ចាក់សោទ្វារ រវល់តែទៅលេងផ្ទះមិត្តភ័ក្រ បែរជាភ្លើងឆេះខ្ទេចគ្មានសល់ ដែលធ្វើឲ្យម្ចាស់មិនអស់ចិត្ត កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិពង្រ  ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ម្ចាស់ផ្ទះឈ្មោះ គុណ ប៊ុនធឿន ភេទ ប្រុស អាយុ  ៦៧ ឆ្នាំ  ប្រពន្ធឈ្មោះ សៀ អ៊ីហៀង អាយុ ៦៣ ឆ្នាំ នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  ។

ផ្ទះដែលត្រូវភ្លើងឆេះ សង់ពីឈើ ប្រក់ក្បឿង ថ្មក្រោម ទំហំ៦ម៉ែត្រx៨ម៉ែត្រ ភ្លើងឆេះទាំងស្រុង អស់ទាំងសម្ភារៈ ខ្ទេចគ្មានសល់ អស់ទាំងលុយ ជាង១លានរៀល ។

យោងតាមការអះអាងពីម្ចាស់ផ្ទះឈ្មោះ គុណ ប៊ុនធឿន បានឲ្យដឹងថា រាល់ថ្ងៃប្រពន្ធរបស់ លោក រស់នៅឯក្រុងភ្នំពេញជាមួយកូន លោកនៅចាំផ្ទះរាល់ថ្ងៃ តែម្នាក់ឯងទេ។ មុនកើតហេតុ គាត់បានបិទប៉ារ៉ែតភ្លើង ផ្តាច់ចរន្ត បិទទ្វារចាក់សោហើយ ក៏ជិះម៉ូតូទៅលេងផ្ទះមិត្តភ័ក្រ នៅផ្សារស្គន់ ស្រាប់តែដល់ល្ងាចថ្ងៃដដែល អ្នកជិតខាងទូរស័ព្ទប្រាប់ ថាភ្លើងឆេះផ្ទះ ជារឿង មួយងឿងឆ្ងល់ ម្តេចបានជាភ្លើងឆេះផ្ទះកើត បើផ្តាច់ចរន្ត អស់ហើយហ្នឹងនោះ?

ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចបានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកចំនួន២គ្រឿង បាញ់ទឹកអស់៥រថយន្ត ទើបភ្លើងរលត់ ។

ចំពោះមូលហេតុនៃអគ្គិភ័យនេះ សមត្ថកិច្ចបន្តស្រាវជ្រាវនៅឡើយ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.