ក្លិបបាល់ទាត់បឹងកេត បានប្រកាសនាំចូលខ្សែការពារកណ្តាល Taher Jahanbakksh ជនជាតិអ៊ីរ៉ង់ វ័យ៣២ឆ្នាំ កម្ពស់១.៨៤ម៉ែត្រ នៅយប់ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ដោយធ្លាប់លេងឲ្យក្លិបជាច្រើននៅលីគកំពូលអ៊ីរ៉ង់ និងក្លិបនៅលីគកំពូលហ្វីលីពីន។

Taher Jahanbakksh ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្រោយចូលរួមជាមួយក្លិបបឹងកេត ដោយលោកបានថ្លែងថា៖«ខ្ញុំរីករាយដែលបានមកកាន់ទីនេះ​ ហើយខ្ញុំពិតជាពេញចិត្តជាមួយនឹងការរស់នៅក្នុងប្រទេសកម្ពុជា​ ខ្ញុំចូលចិត្តទីក្រុងនេះ ហើយគ្រប់យ៉ាងគឺពិតជាល្អ។

បាទ! ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុម ប៉ុន្តែអាកាសធាតុនៅនេះគឺរៀងក្តៅបន្តិច នៅពេលខ្ញុំមកដល់ទីនេះលើកដំបូង ប៉ុន្តែគ្រប់គ្នានៅក្នុងក្លិបដូចជា គ្រូបង្គោល មិត្តរួមក្រុមគឺស្វាគមន៍ការមកដល់របស់ខ្ញុំ។

ខ្ញុំចង់ឈ្នះពានជាមួយក្លិប ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចធ្វើបាន ព្រោះយើងមានកីឡាករល្អៗ គ្រូបង្គោលពូកែៗ មែនហើយ គឺយើងត្រៀមខ្លួនក្នុងការប្រជែងយកជើងឯក»៕

Telegram-Troryorng
Share.