បន្ទាប់ពីរៀបការហើយថ្មីថ្មោង តារាចម្រៀងស្រី វិរៈនិច្ច និងស្វាមី បានប្រាប់ដំណឹងល្អទៅកាន់មហាជនយ៉ាងរីករាយបំផុត គឺនាងកំពុងពពោះដំណក់ឈាមដំបូងដែលជាកូនភ្លោះ។ មិនត្រឹមតែភរិយាស្វាមីមួយគូនេះទេដែលរំភើបចិត្តខ្លាំង សូម្បីតែហ្វេនអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ក៏ចូលរួមត្រេកអរចំពោះដំណឹងនេះគ្រប់គ្នា ថែមទាំងទន្ទឹងចាំមើលមុខមាត់កូនភ្លោះរបស់នាងថែមទៀតផង។

តែមិនយូរប៉ុន្មានដំណឹងដ៏រីករាយមួយនេះ ប្រែក្លាយជាដំណឹងដ៏សោកសៅទៅវិញ រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាចម្រៀងស្រី វិរៈនិច្ច ដាច់ចិត្តទម្លាយការពិតប្រាប់ទៅមហាជនឱ្យដឹងថា ជាអកុសលខ្លាំងណាស់ កូនភ្លោះនៅក្នុងផ្ទៃរបស់នាង មិនបាននៅជាមួយនាងទៀតឡើយ។ តារាចម្រៀងស្រីនៅផលិតកម្មសាន់ដេរូបនេះ បានបង្ហោះសារប្រាប់មហាជនដោយរៀបរាប់ថា នាងពិតជាសុំទោសទៅកាន់មហាជនអ្នកគាំទ្រទាំងអស់គ្នាទុកជាមុន សម្រាប់រយៈពេលជិតមួយខែមកនេះ នាងមិនបានប្រាប់ពីដំណឹងដ៏សោកសៅមួយនេះ ព្រោះវាជារឿងចៃដន្យខ្លាំងមែនទែន និងពិបាកទទួលយកខ្លាំងសម្រាប់រូបនាងផ្ទាល់។

តារាស្រីរូននេះ បានបញ្ជាក់ហេតុផលថា ការពិតទៅរូបនាងនៅទទួលយកការពិតមិនទាន់បានទេ ដោយសារតែកូនរបស់នាងជាកូនភ្លោះនៅក្នុងផ្ទៃ​ មិនបាននៅជាមួយនាងទៀតឡើយ។ កូនភ្លោះរបស់នាង ចៃដន្យមិនមានការលូតលាស់ ធ្វើឱ្យនាង និងស្វាមីសោកស្តាយជាបំផុត។ នាងនិងស្វាមីពិតជាមិនចង់លាក់បាំងនឹងមហាជនឡើយ ហើយថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ជាថ្ងៃសោកសៅបំផុតសម្រាប់នាង។

យ៉ាងណាមិញ បើតាមការ Comment ឱ្យដឹងរបស់តារចម្រៀងស្រីរូបនេះ ពីក្រោមការបង្ហោះរបស់នាងកាលពីយប់មិញ បានឱ្យដឹងថា មកទល់ពេលនេះ ស្ថានភាពសុខភាពរបស់នាងល្អធម្មតាហើយ ពេទ្យថា ៣ខែទៀត អ្នកនាងអាចយកបុត្រវិញជាថ្មីម្ដងទៀត៕

Telegram-Troryorng
Share.