(ភ្នំពេញ)៖ សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី១០ ខែកុម្ភៈ តទៅហើយសម្រាប់ទីតាំងមានដូចជា៖
– ពហុកីឡដ្ឋានមរតកតេជោ
– ពហុកីឡដ្ឋានជាតិអូឡាំពិក
– កីឡដ្ឋានព្រីនស៍
– ហាង Fan Sport Jersey
– ហាង Motor Cafe។

សំបុត្រមានចំនួន ៤ប្រភេទដែលមានតម្លៃដូចខាងក្រោម៖
ប្រភេទទី១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
– ប្រភេទទី២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
– ប្រភេទទី៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី
– ប្រភេទទី៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី។

ព្រឹត្ដិការណ៍ AFF U23 Championship មាន១១ប្រទេសចូលរួម បែងចែកជា៣ពូល ដើម្បីប្រកួតប្រជែងគ្នាដណ្តើមជើងឯកលើទីលានពីរនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២៕

Telegram-Troryorng
Share.