​នៅ​ក្នុង​ឱកាស​ដែល​ភាពយន្ត​ថ្មី «Conversation with Friends» ​ស្ដី​ពី​បុរស​រៀបការ​លួច​មាន​សាហាយ​ជាមួយ​សិស្ស​ស្រី​កំពុង​សម្រុក​ផ្សព្វផ្សាយ​ (Promote)​ សង្សារ​តារា​​ចម្រៀង​ល្បី​ Taylor Swift លោក​ Joe Alwyn បាន​ថ្លែង​​ទម្លាយ​ពី​អារម្មណ៍​ពិត​របស់​​ខ្លួន​ក្រោយ​សេពគប់​គ្នា​បែប​ Private រយៈ​ពេល​៥​ឆ្នាំ​។

លោក​ Joe ​បាន​ពោល​ថា​ «មនុស្ស​យើង​អាច​ធ្វើ​អ្វី​ក៏​បាន​ឱ្យ​តែ​ពួក​គេ​ចង់​ ហើយ​ធ្វើ​ឱ្យ​​ពួក​គេ​រីករាយ​។ ខ្ញុំ​ផ្ទាល់​រីករាយ​នឹង​ទំនាក់ទំនង​បែប​​​​ស្មោះ​មួយ​និង​មួយ។ប៉ុន្តែ​ទំនាក់ទំនង​បែប​បើក​ចំហ​មើល​ទៅ​ដូច​ជា​ហត់​ពេក​ហើយ​។​»

Taylor និង Joe បាន​ចាប់​ផ្ដើម​ស្គាល់​និង​សាង​ទំនាក់ទំនង​ជាមួយ​ក្នា​ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៧​ ប៉ុន្តែ​ចាប់​តាំង​ពី​សេពគប់​គ្នា​និង​ស្រលាញ់​គ្នា​មក​គូស្នេហ៍​តារា​ល្បី​ហាក់​រក្សា​ទំនាក់ទំនង​បែប​ Private មិន​សូវ​ជា​បង្ហាញ​ជា​សាធារណៈ​នោះ​ឡើយ​។

ទោះ​ជា​រក្សា​​ស្នេហា​បែប​អាថ៌កំបាំង​​ ប៉ុន្តែ​ប្រភព​ជិត​ស្និទ្ធ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​គូស្នេហា​ដែល​​ស្រលាញ់​គ្នា​ចាក់​ទឹក​មិន​លិច​​​មួយ​គូ​នេះ​បាន​​ចាប់​ផ្ដើម​​​​សម្លឹង​​មើល​​អនាគត​និង​ជជែក​គ្នា​ពី​​រឿង​​អាពាហ៍​ពិពាហ៍​ហើយ​។​

​​មាន​លេច​ចេញ​នូវ​ពាក្យ​ចចាមអារាម​ថា​បុរស​ជា​គូស្នេហ៍​រូប​នេះ​គឺជា​កម្លាំង​ស្នូល​ដែល​ជំរុញ​ឱ្យ​ Taylor និពន្ធ​បទ​ចម្រៀង​ពាក់ព័ន្ធ​នឹង​ប្រទេស​អង់គ្លេស​ព្រោះ​គូស្នេហ៍​របស់​ខ្លួន​ជា​បុរ​ស​អង់គ្លេស​ដូច​ជា​បទ​ «London Boy» និង​ «Cornelia Street» ជា​ដើម​៕

ប្រភព៖ newsworldupdate

Telegram-Troryorng
Share.