នៅ​ក្នុង​ពិធី​ចាប់​ឆ្នោត​ការ​ប្រកួត​ជ្រើស​ជើង​ឯក​​ខេមបូឌាន​ព្រីមៀរលីគ​ (Cambodian Premier League 2022) ឆ្នាំ​២០២២ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​រក​ឃើញ​ពី​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ជា​សមាជិក​ទាំង​៨ ខណៈ​តាម​គម្រោង​ការ​ប្រកួត​ត្រូវ​ធ្វើ​នៅ​រាល់​ថ្ងៃ​សៅរ៍ នៃ​សប្ដាហ៍​នីមួយៗ។

សម្រាប់​សប្ដាហ៍​ទី១​ចាប់​ផ្ដើម​ពី​ថ្ងៃទី៥ ខែ​មីនា ឆ្នាំ២០២២ មាន​ការ​ប្រកួត៖
-បឹងកេត ប៉ះ ណាហ្គាវើល នៅ​កីឡដ្ឋាន Cambodia Airway
-Tiffy Army FC ប៉ះ ភ្នំពេញក្រោន នៅ​កីឡដ្ឋាន​ ខ.ភ.ម
-ព្រះខ័នរាជស្វាយរៀង ប៉ះ គីរីវង់សុខសែនជ័យ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង
-អង្គរថាយហ្គឺរ ប៉ះ វិសាខា នៅ​កីឡដ្ឋាន SRU

Telegram-Troryorng
Share.