យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា លោក Satoshi Saito នាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នៅ​​សណ្ឋាគារ Emion Hotel បានឲ្យដឹងថា៖«ការប្រកួតពានរង្វាន់ Cambodian Super Cup មុនបើករដូវកាលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខ»។

ក្រុមទាំង២ចូលរួម​ដណ្តើម​ពានរង្វាន់​នេះ បានមកពីក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ ភ្នំពេញក្រោន និងត្រូវប្រកួតជាមួយ ក្រុមជើងឯកពានសម្តេចតេជោឆ្នាំ២០២១ វិសាខា។ ចំណែក​ទីលាន ពេល​វេលា​ និង​ការ​ផ្សាយផ្ទាល់ ក្រុមហ៊ុន​ Cambodian Premier League នឹង​ជូនដំណឹង​ជា​បន្ត​បន្ទាប់​ទៀត។

Telegram-Troryorng
Share.