(កូឡាឡាំពួរ)៖ ក្រុមជម្រើសជាតិ ម៉ាឡេសុី នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភ: ឆ្នាំ២០២២ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រុមជម្រើសជាតិ ម៉ាឡេសុី ស្ថិតនៅពូល B ជាមួយ មីយ៉ាន់ម៉ា, ឡាវ និង *ឥណ្ឌូនេស៊ី (បច្ចុប្បន្នដកខ្លួន) ហើយពួកគេនឹងត្រូវប្រកួតបើកឆាកទល់នឹង មីយ៉ាន់ម៉ា នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៤:០០ល្ងាច នៅក្នុងកីឡដ្ឋានព្រីនស៍៕

Telegram-Troryorng
Share.