លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានផ្ញើសារជូនអ្នកគាំទ្រដូច្នេះថា៖ «សង្ឃឹមថានឹងមានអ្នកគាំទ្រច្រើន ចូលរួមទស្សនាការប្រកួត U23 របស់ក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានមរតកតេជោ សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ។ ខ្ញុំដឹងថាបច្ចុប្បន្នវាមិនមែនជាស្ថានភាពល្អប្រសើរនោះទេ ប៉ុន្តែខ្ញុំក៏ដូចជាកីឡាករទាំងអស់គ្នាពិតជាត្រូវការអ្នកទាំងអស់គ្នា»។

កម្ពុជា ស្ថិត​នៅ​ពូល A ជាមួយ​ក្រុម​​ទីម័រខាងកើត, ហ្វីលីពីន និង​ប្រ៊ុយណេ ដោយ​ប្រកួត​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ខណៈ​ពូល B មាន​ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និង​ឥណ្ឌូណេស៊ី (ដក​ខ្លួន) ហើយ​ពូល C មាន​​ថៃ វៀតណាម និង​សិង្ហបុរី ដោយ​ពូល​ទាំង​២​នេះ​ប្រកួត​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ព្រីនស៍ របស់​ក្លិប​វិសាខា។

គោព្រៃកម្ពុជា នឹងត្រូវប្រកួតបើកឆាកទល់នឹង ប្រ៊ុយណេ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៧:០០យប់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ៕

Telegram-Troryorng
Share.