ក្រុមអ្នកមានបុណ្យ FC Barcelona ទទួលបាន១ពិន្ទុប៉ុណ្ណោះ ត្រលប់ទៅផ្ទះវិញ បន្ទាប់ពីស្មើគ្នា ២-២ ជាមួយក្រុម Espanyol កាលពីយប់មិញនេះ នៅកីឡដ្ឋាន RCDE ក្រោមក្រសែភ្នែកអ្នកគាំទ្រ ២៥,០៤៩នាក់។

រឿងដ៍គួរឲ្យចាប់អារម្មណ៍នោះគឺខ្សែបម្រើប្រយុទ្ធ Sergi Darder សញ្ជាតិអេស្ប៉ាញ បានអបអរស្ទាយ ‘Siuuu’ របស់ Cristiano Ronaldo ក្រោយស៊ុតបញ្ចូលទី Barcelona តាមស្មើ ១-១ នៅនាទី ៤០’ ចុងតង់ទី១។

បន្ទាប់ពីចប់ការប្រកួត Barcelona ឡើងទៅឈរលេខរៀងទី៤ ក្រោយឆ្លងកាត់ ២៣ប្រកួត ឈ្នះ១០ ស្មើ៩ និងចាញ់៤ មាន៣៩ពិន្ទុក្នុងដៃ ខណ: Espanyol បន្តស្ថិតនៅលេខរៀងទី១៣ មាន២៨ពិន្ទុ ពីការលេង ២៤ប្រកួត៕

https://youtu.be/uC3HcXkY3HA
Telegram-Troryorng
Share.