សូម​ចូលរួម​អបអរ​សាទរ​បេក្ខនារី​តំណាង​ខេត្ត​កំពង់​ឆ្នាំង​ កញ្ញា​ ហេង​ រិនសុម៉ាលីតា​ បាន​ឈ្នះ​ជា​ជ័យ​លាភី​​ធីតា​ឯក​សង្ក្រាន្ត​​រដូវ​កាល​ទី​៣​​ ​​ដែល​នឹងក្លាយ​ជា​តួអង្គ​តំណាង​ឱ្យ​ទេធីតា​សង្ក្រាន្ត​ប្រចាំ​​ឆ្នាំខាល​ គឺ​ព្រះ​នាង​ «កិរិណី​ទេវី​»។

កម្មវិធី​ប្រកួត​ធីតា​ឯក​សង្ក្រាន្ត​បាន​ប្រារព្ធ​​ឡើង​ចំនួន​៣​លើក​ប្រកប​ដោយ​ជោគជ័យ​តាម​រយៈ​ការ​​រៀប​ចំ​​​របស់​ Fun Entertainment​​ ​ដើម្បី​សម្រិត​សម្រាំង​រក​ឱ្យ​បាន​នារី​រូប​ស្អាត​មក​ដើរ​តួ​អង្គ​ជា​បុត្រី​​របស់​កុបិលមហាព្រហ្ម​ ឬ​​ហៅ​ឱ្យ​សាមញ្ញ​គឺ​ធីតា​សង្ក្រាន្ត​ប្រចាំ​​ឆ្នាំ​នីមួយ​ៗ​ដែល​នឹង​​ចុះ​មក​មើល​ថែរក្សា​ជម្ពូ​ទ្វីប​។​

ឆ្នាំ​នេះ​ម្ចាស់​តំណែង​ធីតា​​ឯក​សង្ក្រាន្ត​បាន​ធ្លាក់​ទៅ​លើ​កញ្ញា​ដ៏​ស្រស់​ស្អាត​គឺ​ ហេង​ រិនសុម៉ាលី​ ដែល​កញ្ញា​​អាច​ចាត់​ទុក​ថា​មាន​បទ​ពិសោធ​ច្រើន​ក្នុង​រង្វង់​សិល្បៈ​ព្រោះ​កញ្ញា​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ កញ្ញា​ថែម​ទាំង​ជា​តារា​ចម្រៀង​ថែម​ទៀត​ផង​។ នេះ​បើ​យោ​ង​តាម​ការ​ស្រាវជ្រាវ​លើ​ Profile ដែល​កញ្ញា​បាន​សរសេរ​រៀបរាប់​នៅ​លើ​ Account របស់​កញ្ញា​ផ្ទាល់​។ ម្ចាស់​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​មួយ​ទទួល​បាន​មកុដ​មួយ​ ពាន​មួយ​ និង​ប្រាក់​រង្វាន់​ចំនួន​១២​លាន​រៀល​ (ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​)​។

នារី​ដែល​មាន​តួនាទី​ជា​ Cabin Crew ឬ​ខ្មែរ​យើង​និយម​ហៅ​ថា​នារី​អាកាសចរណ៍​រូប​នេះ​នឹង​ក្លាយ​ជា​តួអង្គ​ទេព​ធីតា​សង្ក្រាន្ត​ ព្រះនាង កិរីណីទេវី​ ជា​បុត្រី​ទី​៣ របស់​កបិល​មហាព្រហ្ម​ ប្រចាំ​ឆ្នាំ​ថ្មី​​ឆ្នាំ​ខាល​ ចត្វាស័ក​ ពុទ្ធ​សករាជ​ ២៥៦៦ នេះ​៕

Telegram-Troryorng
Share.