កន្លង​មក​ថ្មីៗ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ Tik​Tok​ មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​តែ​បែង​ចែក​មិន​ដាច់​ពី​វីដេអូ​ដែល​ឃើញ​ កូន​កំឡោះ​វ៉ៃ​សង្សា​ចាស់​កូន​ក្រមុំ​នៅ​ក្នុង​ពេល​សំពះ​ផ្ទឹម​ ថា​ជា​ព្រឹត្តិការណ៍​កើត​ពិត​នៅ​ក្នុង​សង្គម​ ឬ​ជា​ការ​សម្ដែង​រឿង​​។

មហាជន​ភាគ​ច្រើន​យល់​ឃើញ​ថា​ ឃ្លីប​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សង្គម​ពិត​ ថែម​ទាំង​ប្រតិកម្ម​ខ្លាំង​ចំពោះ​កូន​កំឡោះ​ និង​ចង់​វែក​មុខ​រក​ពិត​ថែម​ទៀត​ផង​។ ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​ សូម​នាំ​អារម្មណ៍​មហាជន​ទាំង​អស់​គ្នា​ មក​ដឹង​ពី​ឈុត​ឆាក​មួយ​ប្លង់​ក្នុង​បទ​ចម្រៀង​ «ព្រម​ឱ្យ​អូន​ការ​» ដែល​ជា​ការ​ច្រៀង​ Cover​ របស់​លោក​ ​សុវណ្ណ ​សីហា​។

អ្វី​ដែល​​សារព័ត៌មាន​ត្រយង​បាន​ដឹង​ថា​ ការ​ពិត​ទៅ​ប្លង់​កូន​កំឡោះ​វ៉ៃ​សង្សារ​ចាស់​របស់​កូន​ក្រមុំ​នោះ​ តួ​កូន​កំឡោះ​ត្រូវ​បាន​សម្ដែង​ដោយ​លោក​ ហាស់​ សំអាត​ ដែល​ជា​តារា​ចម្រៀង​ និង​សម្ដែង​ ហើយ​សង្សារ​ចាស់​កូន​ក្រមុំ​ សម្ដែង​ដោយ​លោក​ សុវណ្ណ​ សីហា​។ តែ​យ៉ាង​ណា​មិញ​ មុន​ពេល​បញ្ចេញ​វីដេអូ​ MV​ Cover​ នោះ​ ឈុត​ក្រៅ​ឆាក​នៃ​ការ​សម្ដែង​ ត្រូវ​បាន​បង្ហោះ​មុន​ជា​ស្រេច​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ ដែល​ជាយុទ្ធ​សាស្ត្រ​នៃ​ការ​ប្រម៉ូត​បទ​ចម្រៀង​។ យុទ្ធ​សាស្ត្រ​មួយ​នេះ​ ត្រូវ​បាន​គេ​ឃើញ​ថា​មាន​ការប្រើប្រាស់​ច្រើន​នៅ​លើ​​បណ្ដាញ​សង្គម​អនឡាញន៍​។

បទ​ចម្រៀង​«​ព្រម​ឱ្យ​អូន​ការ​» ជា​ការ​បក​ស្រាយ​សំនៀង​ដើម​ដោយ​លោក​ ជុំ​ លី​ណូ​ នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ កាល​ពី​៥​ឆ្នាំ​មុន​។ ហើយ​បទ​មួយ​នេះ​ត្រូវ​បាន​លោក​ សុវណ្ណ​ សីហា​ ​យកមក​ច្រៀង​ Cover​ ឡើង​វិញ​ នឹង​មាន​អ្នក​ទស្សនា​នៅ​លើ​យូធូប​តែ​ 15K​ តែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្ដែ​មក​ល្បី​នូវ​ឃ្លីប​កូន​កំឡោះ​វ៉ៃ​សង្សារ​ចាស់​របស់​កូន​ក្រមុំ​ រហូត​ដល់​ចំនួន​ខ្ទង់​រាប់​លាន​ដង​នៃ​ចំនួន​អ្នក​ចូល​ទស្សនា​។

ចង់​ដឹង​សាច់​រឿង​ពិត​យ៉ាងណា​នោះ​ តោះ​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

https://youtu.be/Wmv4j2AzjKg
Telegram-Troryorng
Share.