យោងតាមការបញ្ជាក់របស់សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) បានឲ្យដឹងថាកីឡាករបីនាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅយប់ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ មុនការប្រកួតបើកឆាកពូល C ទល់នឹងក្រុមជម្រើសជាតិ ថៃ ពានរង្វាន់ AFF U23 Championship 2022។

មុនពេលយុវជនអាយុក្រោម ២៣ឆ្នាំរបស់ក្រុមជម្រើសជាតិ សិង្ហបុរី ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានកីឡករចំនួន ៤រូបផ្សេងទៀតបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

សិង្ហបុរី ស្ថិតនៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិ ថៃ និងវៀតណាម៖
– ថៃ vs សិង្ហបុរី (ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៧:០០យប់ ទីលានកីឡដ្ឋានព្រីនស៍)
– សិង្ហបុរី vs វៀតណាម (ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៧:០០យប់ ទីលានកីឡដ្ឋានព្រីនស៍)៕

Telegram-Troryorng
Share.