ក្រុមបាល់ទាត់ណាហ្កាវើលដ៍ បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Cambodia Airways Cup 2022 ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ ដែលជាការស៊ុតចូលទីខ្លួនឯងរបស់ខ្សែបម្រើពាក់អាវលេខ៨ ជា សំណាង នៅនាទី៦០។

ខណ:ខ្សែបម្រើខ្មែរ-ឥស្លាមពាក់អាវលេខ១២ សុះ ស៊ូហាណា ជាប់ជាកីឡាករល្អប្រចាំការប្រកួត (Man of the Match) ក្រោយបំពេញតួនាទីបានយ៉ាងនៅក្នុងការប្រកួត ៩០នាទីពេញ។

សម្រាប់ជ័យជម្នះ ១-០ ទល់នឹងព្រះខ័នរាជស្វាយរៀង គឺជាការឈ្នះលើកដំបូងរបស់លោក ឃឹម បូរី ក្នុងនាមជាគ្រូបង្វឹក ក្រោយប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់។

នៅរសៀលនេះក៏មានការប្រកួតរវាងក្រុម បឹងកេត ទល់នឹង អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ វេលាម៉ោង ៣:៣០នាទី ហើយអ្នកឈ្នះនឹងឡើងទៅជួប ណាហ្កាវើលដ៍ ដែលកំពុងរង់ចាំ៕

Telegram-Troryorng
Share.