កាលពីរសៀលថ្ងែទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រកាសអំពីការចែកផ្លូវជាមួយនាយកបច្ចេកទេសលោក សាប៊ូន វិនតា ក្រោយចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅបណ្ដោយផ្លូវវេងស្រេង អស់រយ:ពេល១ឆ្នាំ។

លុះនៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: លោក សាប៊ូន វិនតា បានលើកឡើងនៅលើគណនីផេកហ្វេសបុកដូច្នេះថា៖«ខ្ញុំបានសម្រេចចិត្តសុំលាឈប់ពីតួនាទីនាយកបច្ចេកទេសរបស់ក្លិប ISI ដង្កោសែនជ័យ ដោយសារជាប់ភារកិច្ចរវល់ការងារផ្ទាល់ខ្លួនច្រើនមួយរយះនេះទើបគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារក្លិបហើយខ្ញុំមិនមានបញ្ហាទំនាក់ទំនងអ្វីមួយកើតឡើងឡើយជាមួយក្លិបទេ»។

លោកបន្តទៀតថា៖«គោលដៅបន្ទាប់របស់ខ្ញុំមិនទាន់ច្បាស់ទេដោយសារត្រូវការពេលបញ្ចប់គម្រោងការងាររបស់ខ្ញុំមួយចំនួនសិនទើបត្រលប់មកចូលរួមការងារបាល់ទាត់វិញ»៕

Telegram-Troryorng
Share.