ក្រុងព្រះសីហនុ៖ ជនជាតិចិនបានផ្ទុះអាវុធ១គ្រាប់ នៅហាងស៊ុបមួយកន្លែង ក្នុងខេត្តព្រះសីហនុ តាមបណ្ដោយឆ្នេអូរឈើទាល កាលវេលាម៉ោង ៣ៈ៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងថា មុនកើតហេតុគេឃើញជនជាតិចិនជាច្រើននាក់អង្គុយផឹកសុីក្នុងហាងស៊ុបមួយកន្លែង ស្រាប់លឺសំលេងស្នូរកាំភ្លើងផ្ទុះ ១គ្រាប់ឡើងទៅលើមេឃ ហើយក៍ឃើញបក្សពួកជនជាតិចិននោះរត់ចេញយ៉ាងប្រសាច ហើយមានជនជាតិចិនម្នាក់មានកាំភ្លើងខ្លីក្នុងដៃ រួចក៍គ្រវែងចូលក្នុងទឹកសមុទ្របាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់កន្លែងកើតហេតុរួចឃាត់ខ្លួនជនជាតិចិនម្នាក់យកទៅសួរនាំបន្ត និងរុករកឃើញកាំភ្លើង ដែលយកទៅលាក់ក្នុងព្រៃស្មៅក្បែរនោះ ហើយក៏កំពុងតែបន្តការស្រាវជ្រាវដើម្បីស្វែងរកបក្សពួកបន្ថែមទៀតផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្វែងរកកាំភ្លើង(អាវុធខ្លី)១ដើមដែលគប់ចូលទឹកសមុទ្រដើម្បីយកមកធ្វើជាវត្ថុតាងចាត់ការតាមនិតិវិធីច្បាប់៕

Telegram-Troryorng
Share.