ថ្មីៗនេះ អ្នកដឹកនាំលោក នាង កា​វិច បាន​ដកស្រង់​ប្រវត្តិ​ពិត​របស់លោក​ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង​អាគារ​ប៊ូ​ឌី​ង ដែលជា​សំណង់​ចាស់​មួយ​ក្នុង​រាជធានី​ភ្នំពេញ មក​ផលិត​ជា​ខ្សែភាពយន្ដ​មាន​ចំណងជើង​ថា «ប៊ូ​ឌី​ញស» ឬ White Building ។ បន្ទាប់មកភាពយន្ដនេះបានធ្វើដំណើរទៅបញ្ចាំងនៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិជាច្រើនប្រទេស និងបានដណ្ដើមពានរង្វាន់ជាច្រើនថែមទៀត។

ចុចអាន៖ មោទកភាព​ណាស់ ផលិតករភាពយន្ត​ខ្មែរ នាង កា​វិច «ប៊ូ​ឌី​ញ ស» កំពុងដណ្ដើម​ពានរង្វាន់​ពី​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ជាច្រើន

ភាពយន្ដ​មួយ​នេះ បាន​ចូលទៅ​ដណ្ដើម​ពានរង្វាន់ នៅក្នុង​មហោស្រព​ភាពយន្ត ក្រុង​Venice លើក​ទី ៧៨ នៅ​ប្រទេស​អ៊ីតាលី កាល​ដើមខែ​កញ្ញា និង​បាន​នាំ​មោទកភាព​ជូន​កូន​ខ្មែរ​គ្រប់រូប។ សម្រាប់​ផលិតករ​ខ្មែរ លោក នាង កា​វិច ជា​កូន​ខ្មែរ និង​ផលិតករ​ខ្មែរ​ទី១ ដែល​បាន​នាំយក​ខ្សែភាពយន្ត​ទៅ​ប្រកួតប្រជែង​ក្នុង​មហោស្រព​អន្តរជាតិ ក្រុង Venice ដែលជា​មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​ចំណាស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ខ្សែភាពយន្ត​នេះ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង នៅ​រោងភាពយន្ត​ប្រទេស​បារាំង និងបានធ្វើដំណើរទៅកាន់ទីក្រុងបែលស៊ីក មហោស្រពភាពយន្ដ Namur International French Language Film Festival ទីក្រុងឡុងដ៍ ក្នុងមហោស្រព BFI London Film Festival ទីក្រុងប៊ូសាន មហោស្រព Busan International Film Festival និងទីក្រុងឈីកាហ្គូ Chicago Film Festival។

យ៉ាងណាមិញ បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Major Cineplex បានអះអាងថា ភាពយន្ដ «បូឌីញស» បានត្រឡប់មកចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដប្រទេសកម្ពុជា នឹងមានចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Smart នៅថ្ងៃទី ៧ មេសា ខាងមុខនេះ។ អគារសត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៣ ដោយស្ថាបត្យករខ្មែរ លុយ បានហាប់ និងស្ថាបត្យកររុស្សី វ្ល៉ាឌីមៀ បូឌៀនស្គី ក្រោមការត្រួតពិនិត្យដោយស្ថាបត្យកររដ្ឋខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ។ អគារនេះ ត្រូវបានបោះបង់ចោល នៅពេលដែលខ្មែរក្រហមឡើងកាន៉អំណាច និងជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ​នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥៕

Telegram-Troryorng
Share.