ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight កីឡាករ​ថៃ Superbon Singha Mawynn ត្រូវ​​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​លើក​ដំបូង​​ និង សង្ឃឹម​ថា​អាច​​​ស្ដារ​កិត្តិយស​​ទល់​នឹង​សត្រូវ​ចាស់​ទៀត​ផង។

តារា​ឆ្នើម​ថៃ​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើង​ខ្លាំង Marat Grigorian ក្នុង​ព្រឹត្តិការណ៍​ខួប​១០​ឆ្នាំ​ផ្សាយ​ផ្ទាល់ ONE X នា​ថ្ងៃសៅរ៍ ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦។

តាម​ពិត​ជើង​ខ្លាំង​ទាំង​ពីរ​ធ្លាប់​ប្រកួត​គ្នា​ម្តង​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​ដែល​ពេល​នោះ​កីឡាករ​អាមេនី-បែលហ្ស៊ិកប្រើ​ពេល​ត្រឹម​តែ​២៩​វិនាទី​ប៉ុណ្ណោះ​ដើម្បី​កីឡាករ​ថៃ​រូប​នេះ​ឲ្យ​សន្លប់​​ក្នុង​ការ​ប្រកួត​ខ្សែក្រវាត់​ Kunlun Fight World MAX វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១៧។

ចាប់​តាំង​ពី​ជួប​គ្នា​​នៅ​ប្រទេស​ចិន​នោះ​មក ជើង​ខ្លាំង​ទាំង​ពីរ​មាន​វិថី​ប្រដាល់​ជោគជ័យ​ដូច​គ្នា​ពោល​គឺ​មិន​ទាន់​ស្គាល់​ចាញ់​ដូច​គ្នា​រាល់​ការ​ប្រកួត។ Superbon បាន​ប្រកួត​ឈ្នះ​១១​លើក​ជាប់​គ្នា​ក្នុង​នោះ​រាប់​ទាំង​ការ​ឈ្នះ​មិត្ត​រួម​ជាតិ​Sitthichai “Killer Kid” Sitsongpeenong កាល​ពី​ឆ្នាំ​២០២០ និង​ការ​ប្រើ​រន្ទះ​ជើង​ទាត់​ផ្កាប់​ចាន​ឲ្យ​ជើង​ខ្លាំង​ Giorgio “The Doctor” Petrosyan សន្លប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១។

ការ​ផ្តួល​ Petrosyan ដ៏​អស្ចារ្យ​នោះ​ផ្តល់​ជើង​ខ្លាំង​ថៃ​ក្លាយ​ជា​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក​ ONE Featherweight និង​បានបាន​ក្លាយ​ជា​ការ​ផ្តួល​ដៃ​គូ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ឆ្នាំ​២០២១។

ស្រប​ពេល​ជា​មួយ​គ្នា Grigorian បាន​ប្រកូត​ឈ្នះ​៧​លើក​ជាប់​គ្នា​ក្នុង​នោះ​ជ័យជម្នះ​សំខាន់​គឺ​លើ​កីឡាករ​ថៃ Sitthichai, ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ ONE ផ្តួល​ Ivan Kondratev និង​ការផ្តួល​ខ្លា​ចាស់ Andy “Souwer Power” Souwer ក្នុង​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight ឆ្នាំ​២០២១។

ទោះ​បី​ជា​យ៉ាង​ណា តារា​ឆ្នើម​អាមេនី-បែល​ហ្ស៊ិកបាន​បង្ខំ​ចិត្ត​ដល់​ខ្លួន​ពី​ការ​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​បញ្ហា​កូវីដ-១៩។

ដូច្នេះ​ជំនួប​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ។ Superbon ​មាន​កាតព្វកិច្ច​សំខាន់​២​យ៉ាង​គឺ​ទី​១​ប្តេជ្ញា​សង​សឹក​ដំបៅ​ចាស់​ដែល​រូប​គេ​ចាញ់​យ៉ាង​​អាម៉ាស់ និង​ទី​២ ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ។ ចំណែក Grigorian វិញ​ក៏​មាន​កាតព្វ​កិច្ច​សំខាន់​២​ដូច​គ្នាគឺ​ទី​១​ រក្សា​​ជ័យជម្នះ​របស់​ខ្លួន​កាល​ពី​៤​ឆ្នាំមុន និង​ទី​២​​ ក្តាប់​ឱកាស​ឲ្យ​បាន​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក។

នៅ​ព្រឹត្តិការណ៍​ជា​មួយ​គ្នា​នេះ Sitthichai ត្រូវ​ប្រកួត​ជា​មួយ Chingiz “Chinga” Allazov វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ជើង​ឯក​ ONE Featherweight Kickboxing Worldនៅ​ព្រឹត្តិការណ៍​ជា​មួយ​គ្នា​នេះ Sitthichai ត្រូវ​ប្រកួត​ជា​មួយ Chingiz “Chinga” Allazov វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix វគ្គ​ផ្តាច់​ព្រ័ត្រ ព្រម​ទាំង​គូ​ប្រកួត​​ដណ្ដើម​​​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ច្រើន​គូ​ទៀត៕

Telegram-Troryorng
Share.