ពានរង្វាន់បាល់ទាត់ AFC Champion League 2022 ក្នុងតំបន់អាស៊ីខាងកើត បានជ្រើសរើសប្រទេសអាស៊ាន ចំនួន៣ធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះតាមពូលចំនួន៥ពូលផ្សេងៗគ្នា អំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
បើតាមការប្រកួតនៅលើបណ្តាញសង្គមរបស់ពានរង្វាន់ AFC Champion League បញ្ជាក់ថា៖
*ពូល F ធ្វើនៅខេត្ត Buriram Untied របស់ថៃ ដោយមានក្រុមShandong Taishan របស់ចិន, Urawa Red Diamonds របស់ជប៉ុន, Lion City Sailors របស់សិង្ហបុរី បូកទាំងអ្នកឈ្នះវគ្គជម្រុះរវាងក្រុមម្ចាស់ផ្ទះ Buriram United ជាមួយក្រុម Daegu FC របស់កូរ៉េខាងត្បូង។
*ពូល G ធ្វើនៅរាជធានីបាងកក ប្រទេសថៃ ដោយមានក្រុម BG Pathum United របស់ថៃ, Jeonnam Dragons របស់កូរ៉េខាងត្បូង, United City របស់ហ្វីលីពីន និងMelbourne City របស់អូស្រ្តាលី។
*ពូល H ធ្វើនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មានក្រុម Jeonbuk Hyundai Motors របស់កូរ៉េខាងត្បូង Yokohama F. Marinos របស់ជប៉ុន Hoang Anh Gia Lai របស់វៀតណាម និងអ្នកឈ្នះវគ្គជម្រុះរវាងក្រុម Changchun Yatai របស់ចិន ជាមួយក្រុម Sydney FC របស់អូស្ត្រាលី ឬ Kaya–Iloilo របស់ហ្វីលីពីន។
*ពូល I ធ្វើនៅរដ្ឋ Johor Bahru ប្រទេសម៉ាឡេស៊ី ដោយមានក្រុមចូលរួមដូចជា Kawasaki Frontale
របស់ជប៉ុន Guangzhou របស់ចិន Johor Darul Ta’zim របស់ម៉ាឡេស៊ី និងអ្នកឈ្នះវគ្គជម្រុះរវាងក្រុម Ulsan Hyundai របស់កូរ៉េខាងត្បូង ជាមួយក្រុម Port របស់ថៃ។
*ពូល J ធ្វើនៅប្រទេសថៃ មានក្រុម Shanghai Port របស់ចិន Chiangrai United របស់ថៃ Kitcheeរបស់ហុងកុង និងអ្នកឈ្នះវគ្គជម្រុះរវាងក្រុមVissel Kobe របស់ជប៉ុន ជាមួយក្រុម Melbourne Victory របស់អូស្ត្រាលី។
តាមគម្រោងវគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ី ខាងកើត នឹងដំណើរការក្នុងខែមេសា ខាងមុខ ខណៈការប្រកួតឆ្នាំនេះសម្រេចជ្រើសរើសក្រុម១ក្នុងពូលនីមួយៗ ធ្វើម្ចាស់ផ្ទះវគ្គជម្រុះនេះ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកន្លងមកការប្រកួតធ្វើជាលក្ខណៈ Home/Aways។
ពានរង្វាន់កម្រិតទ្វីប AFC Champion League 2022 បែងចែកការប្រកួតប្រចាំទ្វីបជា២តំបន់ ដោយក្នុងនោះអាស៊ីខាងលិច ចាប់ពីពូល A ដល់ពូល E ហើយអាស៊ីខាងកើតមានពូល F ដល់J៕