ពានរង្វាន់​បាល់ទាត់ AFC Champion League 2022 ​ក្នុង​តំបន់​អាស៊ី​ខាង​កើត បាន​ជ្រើសរើស​ប្រទេស​អាស៊ាន ចំនួន​៣​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​​ចំនួន​៥ពូល​ផ្សេងៗ​គ្នា អំឡុង​ពេល​ឆ្លង​រីករាលដាល​នៃ​ជំងឺ​​កូវីដ-១៩​នេះ។

បើ​តាម​ការ​ប្រកួត​នៅ​លើ​បណ្តាញ​សង្គម​​របស់​ពានរង្វាន់ AFC Champion League បញ្ជាក់​ថា៖
*ពូល F ធ្វើ​នៅ​​ខេត្ត​ Buriram Untied របស់​ថៃ ដោយ​មាន​ក្រុមShandong Taishan របស់​ចិន, Urawa Red Diamonds របស់​ជប៉ុន, Lion City Sailors របស់​សិង្ហបុរី បូក​ទាំង​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​រវាង​ក្រុម​​ម្ចាស់​ផ្ទះ Buriram United ជាមួយ​ក្រុម Daegu FC របស់​កូរ៉េខាងត្បូង។

*ពូល G ធ្វើ​នៅ​រាជធានី​បាងកក ប្រទេស​ថៃ ដោយ​មាន​ក្រុម BG Pathum United របស់​ថៃ, Jeonnam Dragons របស់​កូរ៉េខាងត្បូង, United City របស់​ហ្វីលីពីន និង​Melbourne City របស់​អូស្រ្តាលី។

*ពូល H ធ្វើ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មាន​ក្រុម Jeonbuk Hyundai Motors របស់​កូរ៉េខាងត្បូង Yokohama F. Marinos របស់​ជប៉ុន Hoang Anh Gia Lai របស់​វៀតណាម និង​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​រវាង​ក្រុម Changchun Yatai របស់​ចិន ជាមួយ​ក្រុម Sydney FC របស់​អូស្ត្រាលី ឬ Kaya–Iloilo របស់​ហ្វីលីពីន។

*ពូល I ធ្វើ​នៅ​រដ្ឋ Johor Bahru ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ក្រុម​ចូលរួម​ដូចជា Kawasaki Frontale
របស់​ជប៉ុន Guangzhou របស់​ចិន Johor Darul Ta’zim របស់​ម៉ាឡេស៊ី និង​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​រវាង​ក្រុម Ulsan Hyundai របស់​​កូរ៉េខាងត្បូង ជាមួយ​ក្រុម Port របស់​ថៃ។

*ពូល J ធ្វើ​នៅ​ប្រទេស​ថៃ មាន​ក្រុម Shanghai Port របស់​ចិន Chiangrai United របស់​ថៃ Kitcheeរបស់​ហុងកុង និង​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​រវាង​ក្រុម​Vissel Kobe របស់​ជប៉ុន ជាមួយ​ក្រុម Melbourne Victory របស់​អូស្ត្រាលី។

តាម​គម្រោង​វគ្គ​ជម្រុះ​តាម​ពូល​ក្នុង​តំបន់​អាស៊ី ខាង​កើត នឹង​ដំណើរការ​ក្នុង​ខែ​មេសា ខាង​មុខ ខណៈ​​ការ​ប្រកួត​ឆ្នាំ​នេះ​សម្រេច​ជ្រើសរើស​​​ក្រុម​​១ក្នុង​ពូល​នីមួយៗ ធ្វើ​ម្ចាស់​​ផ្ទះ​វគ្គ​ជម្រុះ​នេះ ដោយ​សារ​តែ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ខណៈ​កន្លង​មក​ការ​ប្រកួត​ធ្វើ​ជា​លក្ខណៈ Home/Aways។

ពានរង្វាន់​កម្រិត​ទ្វីប AFC Champion League 2022 បែងចែក​ការ​ប្រកួត​ប្រចាំ​ទ្វីប​ជា​២តំបន់​ ដោយ​ក្នុង​នោះ​អាស៊ី​ខាង​លិច ចាប់​ពី​ពូល A ដល់​​ពូល E ហើយ​អាស៊ី​ខាង​កើត​មាន​ពូល F ដល់​J៕

Telegram-Troryorng
Share.