ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ​ Ilhan Fandi របស់ក្រុមជម្រើសជាតិសិង្ហបុរី គឺជា​​កីឡាករ​ដំបូង​គេ​បង្អស់​ដែល​រក​បាន​គ្រាប់​បាល់​លើ​វាលស្មៅ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ផ្លូវការ AFF U23 Championship 2022 ពូល C ក្នុងជំនួបចាញ់ ថៃ ៣-១ នៅយប់​ថ្ងៃ​ទី១៦ កុម្ភៈ ឆ្នាំ​២០២២។

លោក Fandi Ahmad អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ចន្លោះ​ឆ្នាំ​១៩៧៩​/​៩៧មានកូនប្រុស៣នាក់​​​ដែលមានឈ្មោះដូចជា៖ ​Irfan Fandi, Ikhsan Fandi និង ​Ilhan Fand។

– កូនទី១ Irfan Fandi កើត​នៅ​ឆ្នាំ​១៩៩៧ ធ្លាប់​លេង​ឱ្យ​ក្រុម​ Universidad Católica នៅ​លីគ​កំពូល​ប្រទេស​ឈីលី ក្នុង​ជើង​ទី១​ឆ្នាំ​២០១៥ ហើយ​ជើង​ទី២​បាន​ប្តូរ​ទៅ​ចូលរួម​ក្រុម​ Young Lions នៅ​ស្រុក​កំណើត​វិញ។ ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​ បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Home United នៅ​ឆ្នាំ​២០១៦-១៧ និង​ឆ្នាំ​២០១៨ ត្រឡប់​ទៅ​ក្រៅ​ Young Lions វិញ។ ចាប់​ពី​ឆ្នាំ​២០១៩ រូប​គេ​បាន​ចូលរួម​ក្នុង​បញ្ជី​កូតា​កីឡាករ​អាស៊ាន​​​នៅ​លីគ​ប្រទេស​ថៃ ជាមួយ​ក្រុម BG Pathum United ហើយ​គេ​ជា​កីឡាករ​ដំបូង​របស់​សិង្ហបុរី ដែល​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​ថៃ​ដែរ។

– កូនទី២ Ikhsan Fandi វិញ​​​កើត​នៅ​ឆ្នាំ​១៩៩៩ ជា​ខ្សែ​ប្រយុទ្ធ កំពុង​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់Jerv សមាជិក​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២​ប្រទេស​ន័រវែស។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​កម្ពស់ ១.៨៣ម៉ែត្រ បាន​ចុះកិច្ចសន្យា​កីឡាករ​អាជីព​ដំបូង​ជាមួយ​ក្រុម Home United នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧-១៨ បាន​ចូលរួម​ក្រុម Young Lions និង​នៅ​ឆ្នាំ​២០១៩-២០ ចូលរួម​ក្នុង​ក្រុម Raufoss សមាជិក​ពានរង្វាន់​លីគ​ទី២​ប្រទេស​ន័រវែស ហើយថ្មីៗនេះចុងឆ្នាំ២០២១ ផ្លាស់ទៅចូលរួមលីគ​ប្រទេស​ថៃ ជាមួយ​ក្រុម BG Pathum United ដូចបងប្រុសខ្លួន។

– កូនទី៣ Ilhan Fand កើត​នៅ​ឆ្នាំ​២០០២ ជា​ខ្សែ​បម្រើ-​ប្រយុទ្ធ នៅ​ក្នុង​ក្រុម Young Lions ក្នុង​លីគ​សិង្ហបុរី។ រូប​គេ​ពាក់​អាវ​លេខ​១៧ក្នុង​ក្រុម​នេះ គិត​ចាប់​ពី​ចុះ​កិច្ចសន្យា​កីឡាករ​អាជីព​ពី​ឆ្នាំ​២០១៩ មក។ កីឡាករ​រូប​នេះ​ធ្លាប់​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ i2i Football Academy ក្នុង​ប្រទេស​អង់គ្លេស ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្លិប Leeds United អំឡុង​ពេល​សិក្សា​នៅ ​Queen Ethelburga’s College ក្នុង​ទីក្រុង York៕

កូនទី១ Irfan Fandi
កូនទី២ Ikhsan Fandi
កូនទី៣ Ilhan Fand
Telegram-Troryorng
Share.