សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​​ (AFC) បាន​ចាប់ឆ្នោត​ជ្រើសរើស​ពូល​នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣ឆ្នាំ​ប្រចាំ​ទ្វីប AFC U23 Championship 2022 នៅ​ប្រទេស​អ៊ូប៊ែគីស្ថាន វគ្គ​​១៦ក្រុម​ចុងក្រោយ នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ក្រុម​ពី​តំបន់​អាស៊ាន​ចំនួន៣ ដែលមាន​ឈ្មោះ​ឡើង​ដល់​ជុំ​ចុងក្រោយ​នេះ ស្ថិត​នៅ​ពូល​ជាមួយ​គ្នា​ជាមួយ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​កូរ៉េខាងត្បូង ដោយ​ក្នុង​នោះ​មាន​ថៃ វៀតណាម និង​ម៉ាឡេស៊ី។

អត្ថបទពាក់ព័ន្ធ៖AFC U23៖រក​ឃើញ​ក្រុម​​​កក់​សំបុត្រ​យន្តហោះ​ទាំង​១៥​ ​​ទៅ​ប្រទេស​អ៊ូបេគីស្ថាន

ប្រទេស​អ៊ូប៊ែគីស្ថាន នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជុំចុងក្រោយ​ក្នុង​ពានរង្វាន់​កម្រិត​យុវជន​នេះ ចន្លោះ​ពី​ថ្ងៃ​ទី១ ដល់​១៩ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​៤ទីលាន ក្នុង​ចំណោម​៣ទីក្រុង។ នេះ​ជា​លើក​ទី៥ ហើយ​ដែល​ពានរង្វាន់​នេះ​បង្កើត​ឡើង​ខណៈ​ក្រុម​អ៊ីរ៉ង់, ជប៉ុន, អ៊ូបេគីស្ថាន និង​កូរ៉េខាងត្បូង ធ្លាប់​ឈ្នះ​ជើង​ឯក​ម្នាក់១លើក៕

Telegram-Troryorng
Share.