សហព័ន្ធ​កីឡាបាល់ទាត់​ ប្រ៊ុយណេ​ ប្រកាសជូនដំណឹង​ពី​ស្ថានភាព​វិជ្ជមាន​កូវីដ​១៩ កីឡាករ២នាក់ក្នុងក្រុម​ អំឡុង​ពេល​ប្រកួត​ពាន​រង្វាន់​ AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ទល់នឹង ទីម័រខាងកើត។

បច្ចុប្បន្នក្រុមជម្រើសជាតិ ប្រ៊ុយណេ អាយុក្រោម២៣ឆ្នាំអស់ឱកាសនៅក្នុងការឡើងទៅវគ្គបន្តទៀតហើយ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត មានសូន្យពិន្ទុ ជំពាក់គ្រាប់បាល់៨គ្រាប់។

ប្រ៊ុយណេ នៅសល់១ប្រកួតចុងក្រោយ ដែល​ជា​ការ​ប្រកួត​បង្រ្គាប់កិច្ចទល់នឹង ហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភ: ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង ៤:០០រសៀល។

តារាង​ចំណាត់​ថ្នាក់​បណ្តោះអាសន្ន​ពូល A៖
១) កម្ពុជា មាន​៦ពិន្ទុ
២) ទីម័រខាងកើត មាន​៤ពិន្ទុ
៣) ហ្វីលីពីន មាន​១ពិន្ទុ
៤) ប្រ៊ុយណេ មាន ០ពិន្ទុ៕

Telegram-Troryorng

Share.