បុរសសញ្ជាត្តិតួកគីវ័យ ៥៦ឆ្នាំម្នាក់ ចំណាយពេល ៤៤១ថ្ងៃ តេស្ដមេរោគកូវីដ១៩ ចំនួន ៧៨ដង ហើយទទួលបានលទ្ធផលវិជ្ជមានរហូត។

លោកមានឈ្មោះថា មូហ្សាហ្វើ កាយ៉ាសាន់ (Muzaffer Kayasan) បានជាប់ក្នុងកំណត់ត្រាជាអ្នកឆ្លងកូវីដយូរបំផុតរបស់ប្រទេសតួកគី ព្រោះរយៈពេល ១៤ខែ លោកមិនដែលជាសះស្បើយពីមេរោគនេះឡើយ។

លោក កាយ៉ាសាន់ (Kayasan) ត្រូវបានគ្រូពេទ្យបញ្ជាក់ថា លោកមានជំងឺមហារីកឈាម ជាធម្មតា អ្នកដែលមានជំងឺកូវីដ១៩ អាចធ្វើតេស្ដអវិជ្ជមានបន្ទាប់ពី ៥ ទៅ ៦ថ្ងៃ។ ប៉ុន្ដែលោក កាយ៉ាសាន់ (kayasan) ខុសពីអ្នកដទៃ ហើយគ្រូពេទ្យជឿថា ការឆ្លងមេរោគដ៏យូររបស់លោក កាយ៉ាសាន់ (kayasan) អាចបណ្ដាលមកពីប្រព័ន្ធភាពសុំាំក្នុងរាងកាយលោកចុះខ្សោយពេក ព្រោះតែជំងឺមហារីកនេះ ហើយការឆ្លងដ៏យូរនេះគឺមានមិនធ្លាប់ជួបប្រទះនោះទេ។

ទោះបីជាស្ថិតនៅដាច់ដោយឡែកពីគ្រួសារ និង ចាកចេញពីមន្ទីរពេទ្យតាំងពីខែ វិច្ឆិកា ឆ្នាំ២០២០ ក៏ដោយ ក៏លោកមានស្មារតីតស៊ូ អត់ធ្មត់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ និង បន្ដប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាមរបស់លោកបន្ដទៀត។

យោងតាម សេចក្តីណែនាំស្ដីពីការចាក់ថ្នាំបង្កាកូវីដ១៩ របស់ប្រទេសតួកគីបានឲ្យដឹងថា អ្នកដែលធ្វើតេស្តវិជ្ជមាន មិនអាចចាក់វ៉ាក់សាំងបានទេ រហូតដល់ពួកគេជាសះស្បើយទាំងស្រុង រយៈពេល ១០ថ្ងៃក្រោយ ទើបអាចចាក់វ៉ាក់សាំងបាន ដូចនេះមានន័យថា លោក កាយ៉ាសាន់ (Kayasan) មិនអាចមានសិទ្ធិចាក់វ៉ាក់សាំងបានឡើយ៕

ប្រភព​៖ Dailymail

Telegram-Troryorng
Share.