បន្ទាយមានជ័យ៖ ស្រ្តីម្នាក់បានដឹកដៃកូនស្រីទៅប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនបុរសជាឪពុកចុង ដែលបានរំលោភកូនចុងជាច្រើនដង ហើយគំរាមសម្លាប់ បើហ៊ានប្រាប់ម្តាយឬអ្នកដទៃ ។

ជនសង្ស័យជាឪពុកចុង ឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ ឆ្នាំ រស់នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ18 ខែកុម្ភៈ ឆ្នាំ2022នេះតែម្តង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលបែកការណ៍រឿងនោះ កាលពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2022 ទាំងជនសង្ស័យ ម្តាយនារីរងគ្រោះ និងនារីរងគ្រោះ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ដោយយប់ងងឹតពេកក៏នាំគ្នាសុំផ្ទះអ្នកស្គាល់គ្នា នៅភូមិគុត្តសត ឃុំគុ ត្តសត ស្រុកអូរជ្រៅ ដើម្បីស្នាក់នៅមួយយប់ ។ បន្ទាប់ពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅតែកូនស្រីនៅក្នុងផ្ទះ ជាឱកាសនាំឲ្យជនសង្ស័យចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេង រងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នា រួចបានទៅដាក់ពាក្យប ណ្តឹង និងឈានដល់ការឃាត់ខ្លយនតែម្តង ។

តាមការបំភ្លឺពីនារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងរូបនេះបានចាប់នាងរំលោភនាងរយៈពេល02ឆ្នាំហើយ គឺជនសង្ស័យតែងតែឆ្លៀតឱកាសពេលម្តាយនាងមិននៅផ្ទះ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ពិតប្រាកដមែន តាំ ងពីឆ្នាំ2019មក គឺជាច្រើនលើកហើយ រួចបានគំរាមថា បើនាងរងគ្រោះហ៊ានប្រាប់ម្តាយ ឬអ្នកជិតខាង ខ្លួននឹងសម្លាប់ចោលទាំងអស់ ៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.