ក្លិប​កីឡា​បាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Cambodian​ Premier League) បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៃកាត Season Ticket​ សំបុត្រចូលរួមទស្សនាការប្រកួតពេញមួយរដូវកាល នៅក្នុងកីឡដ្ឋានខេត្តស្វាយរៀង សម្រាប់រដូវកាល ២០២២ ខាងមុខ។

កាន់​តែ​ងាយ​ស្រួល គឺបងប្អូនលែងពិបាកតម្រង់ជួរទិញសំបុត្រទៀតហើយ ដោយគ្រាន់តែទិញកាត Season Ticket តម្លៃត្រឹមតែ ៧០០០០រៀល តែប៉ុណ្ណោះនឹងអាចទស្សនាការប្រកួតពេញមួយរដូវកាល នៅក្នុងកីឡដ្ឋានខេត្តស្វាយរៀង។

លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងមាន២ប្រព័ន្ធ៖
– 086 907 660 (Smart)
– 095 556 036 (Cellcard)។

កាត Season Ticket មានលក់នៅកីឡដ្ឋានស្វាយរៀងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

https://youtu.be/m9v_om0yJ30
Telegram-Troryorng
Share.