ក្រុម​បាល់ទាត់​ណាហ្គាវើល បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​កម្ដៅសាច់ដុំ​ Cambodia Airways Cup 2022 ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​​បឹងកេត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​លទ្ធផល ២ទល់០ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើ​ទីលាន​ Cambodian Airway។

វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​រៀបចំ​ឡើង​នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល ខណៈ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ណាហ្គាវើល រក​បាន​ដោយ​កីឡាករ Christian Dos Santos និង​កីឡាករ ដាវ នីម។

ចំណែក​ឯ​ក្រុម​ព្រះខ័នរាជស្វាយរៀង ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ៣ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​អង្គរថាយហ្គឺរ ដោយ​លទ្ធផល ២ទល់០ នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។

នេះ​ជា​លើក​ទី២ហើយ ដែល​ក្រុម​បឹងកេត រៀបចំ​ពានរង្វាន់ Cambodia Airways Cup នេះ​ឡើង ខណៈ​ឆ្នាំ​ដំបូង ២០២១ ជើង​ឯក​បាន​ទៅ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ៕

រូបថត៖ Cambodia Airway Stadium

Telegram-Troryorng
Share.