ក្រុមជម្រើសជាតិ សិង្ហបុរី​ អស់ឱកាសឡើងទៅវគ្គបន្តពានរង្វាន់ AFF U23 Championship 2022 ក្រោយរងបរាជ័យក្រោមថ្វីជើង វៀតណាម ក្នុងលទ្ធផលយ៉ាងអាម៉ាស ៧-០ នៅយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ក្នុងទីលានកីឡដ្ឋានព្រីនស៍ វគ្គជម្រុះពូល C។

នេះគឺជាចាញ់លើកទី២ របស់ក្រុមជម្រើសជាតិ សិង្ហបុរី អាយុក្រោម២៣ឆ្នាំ បន្ទាប់ការប្រកួតលើកដំបូងរបស់ខ្លួនចាញ់ ថៃ ក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ។

តារាង​ចំណាត់​ថ្នាក់​បណ្តោះអាសន្ន​ពូល C៖
១) វៀតណាម មាន​៣ពិន្ទុ
២) ថៃ មាន​៣ពិន្ទុ
៣) សិង្ហបុរី មាន​០ពិន្ទុ។

ខណ:ក្រុមជម្រើសជាតិ ប្រ៊ុយណេ ក៏អស់ឱកាសឡើងទៅវគ្គបន្តដូចគ្នា ក្រោយបរាជ័យ ២ ប្រកួតជាប់ៗគ្នា ប៉ុន្តែ ប្រ៊ុយណេ នៅសល់១ប្រកួតចុងក្រោយ ដែល​ជា​ការ​ប្រកួត​បង្រ្គាប់កិច្ចទល់ជាមួយ ហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភ: ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង ៤:០០រសៀល៕

Telegram-Troryorng
Share.