សៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន យោងតាមបណ្តឹង ក្រោយពីធ្វើសកម្មភាពចាប់រំលោភក្មួយស្រី សាច់ថ្លៃ រហូតបានសម្រេច គ្រាដែលម្តាយនាង និងប្រពន្ធរបស់ខ្លួនមិននៅផ្ទះ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ សម្បត្តិ ហៅចិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុទើប១១ឆ្នាំ រស់នៅក្នុងបន្ទុករបស់ម្តាយ ជាស្ត្រីម៉េម៉ាយ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ប្រពន្ធរបស់ជនសង្ស័យ និងម្តាយក្មេងស្រី បានចេញទៅធ្វើការបាត់តាំងពីព្រលឹម ទុកកូនស្រីឲ្យនៅមើលផ្ទះ ស្រាប់តែជនសង្ស័យត្រូវជាពូសាច់ថ្លៃ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច លុះវេលាថ្ងៃត្រង់ ម្តាយក្មេងស្រីវិលមកហូបបាយ កូនស្រីនិយាយរឿងរ៉ាវប្រាប់អស់ ពីសកម្មភាពរបស់ពូ ទើបម្តាយក្មេងស្រីនាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ហើយក្រោយពីទទួលបានបណ្តឹងពីភាគីរងគ្រោះ សមត្ថកិច្ចចុះទៅចាប់ខ្លួនជនសង្ស័យដល់ផ្ទះ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿតចាត់ការតាមនីតិវិធី ៕

Share.