ក្រុមជម្រើសជាតិ ទីម័រខាងកើត បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U23 Championship 2022 ក្រោយ​បន្ត​យក​ឈ្នះ​លើ​ក្រុម​ គោជំទង់កម្ពុជា ដោយ​លទ្ធផល​១ទល់០ នៅ​យប់ថ្ងៃ​អាទិត្យ ទី​​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ។

១គ្រាប់ធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករខ្សែការពារ យ៊ើ សាហ្វី នៅនាទី១៨ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្លាក់មកឈរលេខរៀងទី២ តាមពីក្រោយទីម័រខាងកើត ចំនួន១ពិន្ទុ ពីការប្រកួតសន្សំពិន្ទុពូល A ៣ប្រកួតកន្លងមក។

តារាង​ចំណាត់​ថ្នាក់​​ពូល A៖
១) ទីម័រខាងកើត​ មាន​៧ពិន្ទុ
២) កម្ពុជា មាន​៦ពិន្ទុ
៣) ហ្វីលីពីន មាន​៤ពិន្ទុ
៤) ប្រ៊ុយណេ មាន០ពិន្ទុ៕

Telegram-Troryorng
Share.