ក្លិបបាល់ទាត់ គីរីវង់សុខសែនជ័យ សមាជិកលីគកំពូលកម្ពុជា បានប្រកាសនាំចូលខ្សែបម្រើស្លាប OJ Porteria​ កូនកាត់ហ្វីលីពីន-អាមេរិក នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ ត្រៀមសម្រាប់រដូវកាលថ្មីខាងមុខ។

កីឡាករ OJ Porteria​ គឺជាអតីតថ្នាលយុវជន​​របស់ក្លិប D.C. United នៅសហរដ្ឋអាមេរិក មុនផ្លាស់មកចូលរួមជាមួយក្លិប Kaya F.C.–Iloilo, United City លីគកំពូលហ្វីលីពីន និងក្លិប Ratchaburi Mitr Phol F.C លីគកំពូលថៃ។

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ ធ្លាប់ជាប់ជម្រើសជាតិហ្វីលីពីន តាំងពីឈុត U22, U23 និងឈុតធំ ចាប់ពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន៕

Telegram-Troryorng
Share.