ក្រុមជម្រើសជាតិ ឡាវ អាយុក្រោម២៣ឆ្នាំបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U23 Championship 2022 ក្រោយយកឈ្នះ ម៉ាឡេសុី (សរុប ២ជើង ៤-១) នៅ​យប់ថ្ងៃចន្ទ ទី​​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋានព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

​សម្រាប់ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន បង្កើតឡើងដំបូងនៅ ២០០៥ ហើយនេះគឺលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិ ឡាវ ដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត។

បច្ចុប្បន្ន ឡាវ កំពុងរង់ចាំអ៊ុតមើលក្រុមលេខ​ ២ ល្អដែលក្នុងនោះមាន កម្ពុជា ថៃ និង វៀតណាម ខណ: វៀតណាម នឹងត្រូវជួប ថៃ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ វេលម៉ោង៧:០០យប់ លើ​ទីលាន​កីឡដ្ឋានព្រីនស៍ ដើម្បីកាត់សេចក្តី៕

Telegram-Troryorng
Share.