នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​​ល្អ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ថ្ងៃ​ពិសេស​ជាង​២​ពាន់​ឆ្នាំ​មាន​ម្ដង​នោះ​ស្រាប់​តែ​លេច​វត្តមាន​តារា​សម្ដែង​ហូលីវូដ​ Angelina Jolie នៅ​មុខ​ប្រាសាទ​អង្គរវត្ត​។

យោង​តាម​ Facebook Page របស់​កំពូល​តារា​ល្បី​បាន​បង្ហោះ​ឱ្យ​ដឹងថា​ ខណៈ​នេះ​លោក​ស្រី​កំពុង​តែ​មាន​វត្តមាន​នៅ​ប្រាសាទ​អង្គរ​វត្ត​ អច្ឆរិយៈ​វត្ថុ​ដ៏​អស្ចារ្យ​ក្នុង​លោក​ និង​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក​។

យ៉ាង​ណា​មិញ​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា​តើ​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង​អ្វី​នៅ​ឡើយ​នោះ​ទេ ព្រោះ​មិន​ទាន់​មាន​សារព័ត៌មាន​អន្តរជាតិ​ ឬ​ខ្លួន​លោក​ស្រី​ផ្ទាល់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​វត្តមាន​លើ​ស្រី​លើ​ទឹក​ដី​អង្គរ​ ដើម្បី​​កិច្ច​ការ​ងារ​អ្វី​ឱ្យ​ប្រាកដ​។ ប្រសិន​បើ​មាន​ដំំណឹង​អ្វី​ថ្មី​បន្ថែម​សារព័ត៌មាន​ត្រយង​នឹង​លើក​យក​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ទៀត​។

សូម​ទស្សនា​រូប​ភាព​លោក​ស្រី​ Angelina Jolie នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.