ក្លិបបាល់ទាត់បឹងកេត ប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Abbee Ndjoo Hurber នៅរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលីគកំពូលកម្ពុជាចាប់ផ្តើម។

តារាជើងស៊ុតសញ្ជាតិកាមេរ៉ូនរូបនេះ បានចាកចេញពីក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត មកចូលរួមជាមួយ បឹងកេត កាលពីចុងខែសីហា ឆ្នាំ២០២១ ប៉ុន្តែហាក់បង្ហាញសមត្ថភាពមិនសូវបានល្អឡើយ ដោយរកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងរយ:ពេល៦ខែ។

បច្ចុប្បន្ន បឹងកេត នៅសល់តែកីឡាករបរទេស ៤ នាក់ប៉ុណ្ណោះដែលមានដូចជា៖ Taher Jahanbakhsh, Mustafa Zazai, Ajayi និង Alexandre Garcia៕

Telegram-Troryorng
Share.