ថ្មីៗ​នេះ​ Lindsay Lohan ទើប​តែ​បង្កើត​គណនី​ TikTok កាល​ពី​ដើម​ខែ​នេះ​ ដោយ​វីដេអូ​ដំបូង​ដែល​បាន​​ប្រកាស​ពី​វត្តមាន​នោះ​គឺ​ថត​រូប​ភាព​ខ្លួន​ឯង​បង្ហោះ​។ វីដេអូ​ដែល​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់​នេះ​ បែរ​ជា​ធ្វើ​ឱ្យ​ហ្វេន​មួយ​ចំនួន​ភ្ញាក់​ផ្អើល​ខ្លាំង​​ ព្រោះ​ហ្វេនៗ​ទើប​​នឹង​បាន​ដឹង​ការ​ពិត​ថា​ពួក​គេ​ប្រកប​ឈ្មោះ​តារា​ស្រី​រូប​នេះ​ខុស​មក​រហូត​ជាង​២០​ឆ្នាំ​មក​នេះ​។

នៅ​ក្នុង​វីដេអូ​នោះ​ Lindsay បាន​និយាយ​ចំពោះ​មុខ​កាំមេរ៉ា​ថា​ «អេ អ្នក​ទាំង​អស់​គ្នា​ នេះ​គឺ​ Lindsay Lohan សាក​ទាយ​ទៅ​មើល? ពេល​នេះ​ខ្ញុំ​លេង​តិកតុក​ដែរ​ហើយ​»។ នៅ​ក្នុង​ពេល​នោះ​នាង​បាន​ប្រកប​ឈ្មោះ​របស់​នាង​ដោយ​មិនមាន​សំឡេង​អក្សរ «H» ដែល​ច្បាស់​ណាស់​គឺ​ខុស​ពី​អ្វី​ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​។ មនុស្ស​ជា​ច្រើន​ប្រកប​ឈ្មោះ​នាង​ដោយ​សំឡេង​ «H» ដូច្នេះ​អ្នក​គាំទ្រ​​ទាំងអស់​ ពិត​ជា​មាន​ការ​​ភ្ញាក់​ផ្អើល​ហើយ​បាន​ប្រាប់​ដល់​នាង​នៅ​ក្នុង​ Comment។ «ឈប់​សិន​ Lindsay LOWEN? ខ្ញុំ​ហៅ​ឈ្មោះ​ខុស​ពេញ​មួយ​ជីវិត​ទៅ​ហើយ?» «ខ្ញុំ​សុំ​ទោស​ ខ្ញុំ​បាន​ហៅ​ឈ្មោះ​អ្នក​ខុស​ស្ទើ​តែ​ពេញ​មួយ​ជីវិត​»។

Lohan បាន​បង្កើត​គណនី​ Tiktok ហើយ​​ចែក​រំលែក​វីដេអូ​ជា​ច្រើន​ស្ដី​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​នាង​ជាមួយ​នឹង​អ្នក​គាំទ្រ​ ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ​ចំនួន​ follower របស់​​នាង​មាន​ចំនួន​ជាង​ ៤៥០k ហើយ៕

ប្រភព៖ MSN

Share.