ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តារាសម្ដែងហូលីវូដ លោកស្រី Angelina Jolie បានចូលជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅទីស្តីការក្រសួងបរិស្ថាន ខណៈអំឡុងពេលលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

បើតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie។

បេសកម្មកំពូល​តារា​ភាពយន្ត​ជួរ​មុខ​របស់​ហូលីវូដ​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​អង្គរ​ដើម្បី​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ កម្មវិធី​ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​ ( Women For Bees) ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​អង្គ​ការ​យូណេស្កូ​​និង​ សម្របសម្រួល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ កម្មវិធី​ចិញ្ចឹម​ឃ្មុំ​នេះ​មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ តាម​រយៈ​កម្មវិធី​ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​នេះ​ គេ​រំពឹង​ថា​នឹង​ជួយ​លើក​កម្ពស់​ស្ត្រី​ជា​ច្រើន​រូប​​ឱ្យ​មាន​ ​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។

ចុចអានព័ត៌មានពាក់ព័ន្ធ៖ វត្តមាន​​ Angelina Jolie ជា​សារ​​សំខាន់​មួយ​​​បញ្ជាក់​ថា​កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព!

គោលបំណងអ្នកនាង Angelina Jolie និងកូនស្រី មកកម្ពុជាលើកនេះ ព្រោះប្រញាប់ធ្វើរឿងនេះ…

មិន​ត្រឹម​តែ​មាន​វត្តមាន​តែ​ក្នុង​ទឹក​ដី​អច្ឆរិយៈ​ប៉ុណ្ណោះ​ទេ​ ព្រោះ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ ស្រាប់​តែ​លេច​វត្តមាន​កំពូល​តារា​ស្រី​រូប​នេះ​ នៅ​​រាជធានី​ភ្នំពេញ​កណ្ដាល​បេះដូង​នៃ​ប្រទេស​កម្ពុជា​ ដោយ​គេ​ឃើញ​អ្នក​ម្ដាយ​កូន​៦​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ទួល​ទំពូង​ ដើរ​រក​មើល​ទិញ​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​៕

ចុចអាន៖ សំណាង​ម្ល៉េះ! អ្នក​ដើរ​ផ្សារ​ និង​អាជីវករ​ទួល​ទំពូង​បាន​ជួប​​ថត​រូប​ជាមួយ​នឹង​ Angelina Jolie…

ប្រភពរូបភាព៖ Ministry of Environment

Telegram-Troryorng
Share.